ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាស្តីពី ការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៦ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ ២០២៥

នាថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា គ.ស.២០២៥
នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី,
លោក ហង់ វុតថូ ប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ អមដោយអនុប្រធានការិយាល័យ១រូប បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៦ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស ។ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារថវិកាកម្រិតបច្ចេកទេស។

ព័ត៌មានទាក់ទង